មានបុរសពិការម្នាក់ ជំនាញខាងហិតគូថមាន់ ថ្ងៃមួយនៅទីលាន ប្រជល់មាន់ មានប្រជល់មាន់ដែលនាំមកពីគ្រប់ទីកន្លែង ហើយនៅទីនោះ មានមនុស្សជាច្រើនបានយកមាន់ របស់ខ្លួនមកអោយបុរសនោះហិត ដើម្បីចង់ដឹងពីសមត្ថភាពជំនាញរបស់បុរសនោះ ។
ហិតមាន់ទី១ បុរសនោះទាយថាពូជមាន់ យកមកពីខេត្តព្រៃវែង
ហិតមាន់ទី២ បុរសនោះទាយថាពូជមាន់ យកមកពីខេត្តបាត់ដំបង
ស្រាប់តែពេលនោះ មានចោរម្នាក់ បានយកមាន់ដែលគាត់ទើបតែលួច បានពីយប់ អោយបុរសពិការនោះហិត ហិតរួចភ្លាមបុរសពិការភ្លាត់មាត់ថា
យី!!នេះមាន់អញដែលបាត់ការពីយប់មិញទេតើ!
ចោរ៖ អុញ!!!
Monday, November 9, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment