តានិងចៅពីរនាក់ ស្រឡាញ់គ្នាណាស់ ហើយចៅតែងតែមកលេងតាជាញឹកញាប់ ប៉ុន្តែមួយរយៈក្រោយនេះ ដោយសារចៅរវល់ មិនសូវបានមកលេងតាជាញឹកញាប់ប៉ុន្មានទេ ។ ថ្ងៃមួយ ចៅមកលេងតា៖
តា៖ ហេ! អាចៅឯងបាត់ទៅណា ខានមកលេងតាយូរហើយ
ចៅ៖ អូ! លោកតាចៅជាប់រវល់រៀន កុំព្យូទ័រ សម័យកុំព្យូទ័រទៅហើយ បើមិនចេះ ដូចជាងាប់មួយចំហៀងខ្លួនអឹចឹង
តា៖ អើ! ល្អ ចុះឯងចេះ ហែលទឹកទេ
ចៅ៖ អត់ចេះផងតា
តា៖ អើ! អត់ចេះកុំព្យូទ័រ ដូចជាងាប់មួយចំហៀងខ្លួន តែបើអត់ចេះហែលទឹកវិញ ងាប់ទាំងមូលវ៉ើយ !
ចៅ៖ !!!
Monday, November 9, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment